នាព្រឹកថ្ងៃព្រហស្បតិ៍
០៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣,
លោក ជួន សាម៉េត អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យផ្គូផ្គង
និងវាយតម្លៃលើការរៀបចំការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង
និងថយចុះនូវទ្រព្យសម្បត្ដិប្រចាំឆ្នាំ២០២២)និងការធ្វើប័ណ្ណកម្មសិទ្ធិរបស់រដ្ឋបាលខេត្ត
ក្រុងស្រុក ឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ម៉ុម ថាណូ អនុប្រធានយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត
លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក លោក លោកស្រី មេឃុំ-ចៅសង្កាត់