ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំការប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងស្តង់ពិព័រណ៍ទូទៅ ភូមិមួយផលិតផលមួយ នៅខេត្តបន្ទាយមានជ័យ ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត មានការចូលរួម លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការ ដែលពាក់ព័ន្ធ