ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំក្រុមការងារសិក្សា និងវាយតម្លៃអំពីមុខងារភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ ( កស. វមល)
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ ២០២៣

នាថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣,

ភ្នំពេញៈ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមការងារសិក្សា និងវាយតម្លៃអំពីមុខងារភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ ( កស. វមល) ក្រោមអធិបតិភាព ឯកឧត្តម មាស សុខសេនសាន្ត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលប្រជុំអគារ “ឃ” នាទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលកិច្ចប្រជុំនេះនឹងពិនិត្យពិភាក្សាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម

១- វឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានាពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ច

និងហិរញ្ញវត្ថុ រាជធានី ខេត្ត ប្រចាំឆ្នាំ២០២២,

២- ការកំណត់ផែនការការងារដែលត្រូវអនុវត្តបន្ត សម្រាប់ កស. វមល,

៣- ផ្សេងៗ

ព័ត៌មានទាក់ទង