ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំ សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគាំពាវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យ មូលបត្រ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤
លោក អ៊ឹម អេណេ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំ សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគាំពាវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យ មូលបត្រ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្ដម យុត ស្វិនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត មានការចូលរួម ឯកឧត្តម លោកជំទាវ សមាជិក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង-ស្រុក លោកប្រធានមន្ទីរអង្គាភាពដែលពាក់ព័ន្ធ មេឃុំ-ចៅសង្កាត់។

ព័ត៌មានទាក់ទង