ថ្ងៃពុធ ១១កេីត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ សហការជាមួយរតនាគារខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសារាចរណែនាំ លេខ០១០សហវ.សរណ.អថ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣ ក្រោមការដឹកនាំ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក អឿន ច័ន្ទវិសុទ្ធ ប្រធានរតនាគារខេត្ត មានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញ អង្គភាព លោក លោកស្រីប្រធានការិយាល័យគណនេយ្យ និងសហការីពាក់ព័ន្ធជុំវិញខេត្ត ។