ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំ ដើម្បីពិភាក្សាលើសេចក្តីព្រាងទស្សនាទានស្តីពីការសិក្សាបច្ច័យនៃជំងឺកូវីដ-១៩ និងសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន មកលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ ២០២៣

នារសៀលថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង ០២:០០, ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយ ឯកឧត្តម អគ្គលេខាធិការរង នៃ អ.គ.ហ., ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើសេចក្តីព្រាងទស្សនាទានស្តីពីការសិក្សាបច្ច័យនៃជំងឺកូវីដ-១៩ និងសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន មកលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពី លោកបណ្ឌិតទីប្រឹក្សាបច្ចេកទេស របស់ អ.គ.ហ. និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគោលនយោបាយ។

ព័ត៌មានទាក់ទង