នាថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០ ព្រឹក, ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ (ក.ម.រ.), អមដោយឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃ ក.ស.ហ.វ., អគ្គលេខាធិការរង នៃ អ.គ.ហ., និងជាអនុប្រធានប្រចាំការ នៃ ក.ម.រ., បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីឯកឧត្តមអនុប្រធាន និងសមាជិក នៃ ក.ម.រ., តំណាង នៃធនាគារជាតិនៃកម្ពុជា និងតំណាង នៃលេខាធិការដ្ឋាន ក.ម.រ.។