ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំ ជាមួយសិស្ស-និសិត្សអាហារូបករណ៍ នៃ អ.គ.ហ. ដើម្បីកំណត់ប្រធានបទសម្រាប់ការរៀបចំសរសេរសារណាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់សិស្ស-និសិត្សអាហារូបករណ៍ចំនួន ៥រូប
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ ២០២៣

នាថ្ងៃព្រហស្បតិ៍ ០៩ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣, វេលាម៉ោង ២:០០នាទីរសៀល, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំ ជាមួយសិស្ស-និសិត្សអាហារូបករណ៍ នៃ អ.គ.ហ. ដើម្បីកំណត់ប្រធានបទសម្រាប់ការរៀបចំសរសេរសារណាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់សិស្ស-និសិត្សអាហារូបករណ៍ចំនួន ៥រូប។ កិច្ចប្រជុំនេះ មានការចូលរួមពីសាស្ដ្រាចារ្យបណ្ឌិត Shandre Mugan Thangavelu, សាស្រ្តាចារ្យនៃសកលវិទ្យល័យ Sunway។ ប្រធានបទសារណាទាំងនោះរួមមានចំនួន ៥ ដូចតទៅ ៖
១. ទ្រឹស្ដី និងការអនុវត្ដនៃការកៀករចំណូលរបស់រដ្ឋាភិបាលកម្ពុជា
២. លំហហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងការលើកកម្ពស់ -បញ្ហាប្រឈម និងកាលានុវត្ដភាព
៣. គណនេយ្យ និងការរៀបចំថវិការដ្ឋាភិបាល - ករណីប្រទេសកម្ពុជា
៤. កត្ដាគន្លឹះសម្រាប់អនុវត្ដថវិកាព័ត៌មានសមិទ្ធកម្មប្រកបដោយជោគជ័យ
៥. ការធ្វើសមកាលកម្ម នៃកម្មវិធីកែទម្រង់ប្រទាក់ក្រឡានៅក្នុងប្រទេសកម្ពុជា

ព័ត៌មានទាក់ទង