ជ្រើសរើសភាសា: Khmer Khmer English English
កិច្ច ប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ ថវិការាជធានី-ខេត្ត ឆ្នាំ២០២៥-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤

ថ្ងៃព្រហស្បតិ៍ ០៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ច ប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ ថវិការាជធានី-ខេត្ត ឆ្នាំ២០២៥-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខេត្ត លោកប្រធានរតនាគារខេត្ត តំណាងសាខាពន្ធដារខេត្ត លោក លោកស្រីអភិបាល អភិបាលរងនៃគណៈអភិបាលក្រុង-ស្រុក តំណាងមន្ទីរសុខាភិបាលខេត្ត លោកប្រធានទីភ្នាក់ងារប្រតិបត្តិការពិសេសព្រះនេត្រព្រះ និងប៉ោយប៉ែត លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀន ឃុំសង្កាត់ ប្រធាន អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង-ស្រុក លោក លោកស្រី ប្រធាន អនុប្រធានអង្គភាពលទ្ធកម្មក្រុង-ស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុក ស្មៀន ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ សរុបប្រមាណ១៩០រូប

ព័ត៌មានទាក់ទង