កិច្ចប្រជុំស្តីពី ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលេីការគ្រប់គ្រង និងការប្រេីប្រាស់ទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
នាថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ, លោក ស្រស់ សុខុម ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូល មិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលេីការគ្រប់គ្រង និងការប្រេីប្រាស់ទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (គ.ប.ទ.) និងជាប្រធានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ក.គ.ម.) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានប្រចាំការ និងជាប្រធាន (គ.ប.ទ.) និង(ក.គ.ម.) ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកជំទាវ លឹម ឈុននី អនុរដ្ឋលេខាធិការ អនុប្រធាន គ.ប.ទ និងក.គ.ម. និង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។
ព័ត៌មានទាក់ទង