ជ្រើសរើសភាសា: Khmer Khmer English English
ពិធីចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ៣.០០០គ្រួសារ រងគ្រោះដោយទឹកភ្លៀងនៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ ២០២៦

ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ៣.០០០គ្រួសារ រងគ្រោះដោយទឹកភ្លៀងនៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ។
ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
កម្មវិធីខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន៣ គឺ៖ ទីតាំងទី១ នៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាម សម្រាប់ប្រជាជនចំនួន ៩៣១គ្រួសារ និងទីតាំងទី២ នៅវត្តពោធិ៍សូរិយារាម សម្រាប់ប្រជាជន ៣៣៧គ្រួសារ ដែលភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ។ ដោយឡែក ទីតាំងទី៣ នៅសាលាបឋមសិក្សាតាយឹងព្រៃវែង សម្រាប់ប្រជាជន ១.៧៣២គ្រួសារ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងវត្តកណ្តោល និងភូមិពព្លាក់ មកពីភូមិចំនួន៦ នៃស្រុកថ្មពួក។

ព័ត៌មានទាក់ទង