ជ្រើសរើសភាសា: Khmer Khmer English English
​កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លោកស្រី​ ថៅ​ ខេមរិន្ទ​ អនុប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្ត​ តំណាងលោក​ បឹង​ គឹមសឹង​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញចូលរួម​កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥ ក្រោមការដឹកនាំរបស់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល អមដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិកមន្រ្ដីរាជការ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក-លោកស្រី ប្រធាន-អនុប្រធាន សមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិ សមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្ដីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងឱកាសនេះដែរ លេខាធិការរបស់សមាគមសង្គហៈមិត្ត បុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបជាកន្រ្តកផ្កាជូនលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ព្រមទាំងបាច់ផ្កាជូនសមាជិការបស់គណៈកម្មការប្រតិបត្តិសមាគមដើម្បីអបអរសាទរ «ទិវាសិទ្ធនារីអន្តរជាតិ ៨មីនា»។
អង្គប្រជុំបានពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន៖
១. របាយការណ៍វឌ្ឍនភាព និងរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគមឆ្នាំ ២០២៤
២. ពិនិត្យ ពិភាក្សាលើចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ អាណត្តិទី៥
៣. ការរៀបចំពិធីសំណេះសំណាលនិវត្តជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥
៤.ផ្សេងៗ។

ព័ត៌មានទាក់ទង