ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែធ្នូ ឆ្នាំ ២០២៣

នាថ្ងៃព្រហស្បតិ៍ ៩កើត ខែមគិសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣,

ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ., មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន កសហវ., បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” នៅសណ្ឋាគារ Raffle Le Royal។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចង្អុលបង្ហាញ ក៏ដូចជាចែករំលែកចំណេះដឹងស្តីពីនីតិវិធីនៃការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដោយផ្តោតលើការកំណត់សូចនាករសមិទ្ធកម្មគន្លឹះដែលជាចំណុចស្នូលសំខាន់ក្នុងការអនុវត្តថវិកា និងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចបានស្របតាមគោលដៅដែលក្រសួង-ស្ថាប័នបានដាក់ចេញ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមយ៉ាងសកម្មពីបណ្តាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានដូចជា អគ្គនាយដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) នៃ កសហវ. និងតំណាងមកពីក្រសួង-ស្ថាប័នចំនួន ៣៧ ក្នុងការពិភាក្សា និងចែករំលែកបទពិសោធន៍ ក៏ដូចជាស្វែងរកនូវដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមនានា ដែលកើតមានឡើងចំពោះការអនុវត្តថវិកាកម្មវិធី។

ព័ត៌មានទាក់ទង