ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយលិខិតគតិយុត្តគាំទ្រការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីរដ្ឋបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែមីនា ឆ្នាំ ២០២៥

នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥
លោក លឹម ប៊ុនគង់ ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អមដោយមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតគតិយុត្តគាំទ្រការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីរដ្ឋបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី កសហវ. និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័ន, ការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល, រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ, អង្គភាពក្រោមឱវាទ កសហវ., មន្ទីរ សហវ. រាជធានី ខេត្ត, ព្រមទាំង អង្គភាព និងមន្ទីជំនាញជុំវិញរាជធានី ខេត្ដ សរុបចំនួនប្រមាណ ១៧០០ រូប។

ព័ត៌មានទាក់ទង