ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជេីញចូលរួមនាំយកអំណោយមនុស្សធម៌របស់ សាខា ទៅសួរសុខទុក្ខ គ្រួសាររងគ្រោះដោយ ខ្យល់កន្ត្រាក់ ចំនួន១០ គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខានិងលោកជំទាវ នូម សោភ័ណ អនុប្រធានកិត្តិយសសាខា និងមានការចូលរួមពី លោក លោកស្រី គណៈកម្មាធិការសាខា
គណៈកម្មាធិការអនុសាខាកក្រកស្រុកស្វាយចេក អនុសាខាកក្រកក្រុងសិរីសោភ័ណ ក្រុមកក្រក ឃុំលោកមេភូមិ អ្នកស្ម័គ្រចិត្តកក្រក។
សូមបញ្ជាក់ថាគ្រួសារទាំង១០ គ្រួសារ បានរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះមាន÷
១~ឃុំចង្ហា ស្រុកអូរជ្រៅ មាន៣ភូមិ ស្មើ ៩គ្រួសារ ។
២~ឃុំសំរោង ស្រុក អូរជ្រៅ មាន១ភូមិ ស្មើ ១គ្រួសារ ។
នាឱកាសសាកសួរសុខទុក្ខ ឯកឧត្តមប្រធាន គណៈកម្មាធិការសាខា បានចូលរួមសោកស្តាយចំពោះគ្រួសារទាំង១០គ្រួសារដែលបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នាពេលកន្លងទៅថ្មីៗនេះ ។
ជាថ្មីម្តងទៀតឯកឧត្តមក៏មានការផ្តាំផ្ញើដល់បងទាំងអស់ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ពេលមេឃរកភ្លៀង កុំចេញទៅវាល និងកុំនៅក្រោមដើមឈើ ត្រូវស្វែងរកកន្លែងដែលមានសុវត្ថិភាព ជាពិសេស សូមបងប្អូនត្រូវចេះថែរក្សាសុខភាព ព្រោះឥឡូវធាតុអាកាសមានការឡើងកំដៅ ខ្លាំង សូមអោយបងប្អូនពិសារទឹកអោយបានច្រើនផង។
ទីតាំងចែកចាយមាន៣ទីតាំង÷សាលាឃុំចង្ហា ស្រុកអូរជ្រៅ។
អំណោយដែលសាខានាំមកនាពេលនេះក្នុងមួយគ្រួសារៗទទួលបាន÷
អង្ករ២៥គីឡូក្រាម,មីជាតិ១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ, មុង១,ភួយ១,សារុង១,ក្រមា១ ,និងថវិកាមួយចំនួនផងដែរ៕