ជ្រើសរើសភាសា: Khmer Khmer English English
លោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២៥គ្រួសារ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែមេសា ឆ្នាំ ២០២៦

ថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦
លោក បឹង គឹមសឹង​ ​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ និងជាអនុប្រធានកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់និមិត្ត បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២៥គ្រួសារ មានភូមិអន្លង់ស្វាយ ភូមិរស្មីសេរីភាព សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
មានការអញ្ជេីញចូលរួម​ លោកចៅសង្កាត់​សមាជិក សមាជិកា កាកបាទក្រហមខេត្តបន្ទាយមានជ័យ ។
អំណោយដែលផ្តល់ជូនបងប្អូនពលរដ្ឋរងគ្រោះទាំង ២៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ,មី២៥កញ្ចប់ , ទឹកស៊ីអ៊ីវ ១យួរ, រួមនឹងថវិកាមួយចំនួន ព្រមទាំងស័ង្កសីចំនួន ១៨៣សន្លឹក៕

ព័ត៌មានទាក់ទង