ជ្រើសរើសភាសា: Khmer Khmer English English
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌របស់សាខាកកាកបាទក្រហមខេត្តបន្ទាយមានជ័យ ទៅចែកជូនគ្រួសាររងគ្រោះខូចខាតផ្ទះសំបែងដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន១២៥
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ ២០២៦

ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមនាំយកអំណោយមនុស្សធម៌របស់សាខាកកាកបាទក្រហមខេត្តបន្ទាយមានជ័យ ទៅចែកជូនគ្រួសាររងគ្រោះខូចខាតផ្ទះសំបែងដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន១២៥គ្រួសារ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួម គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ។
សម្ភារៈផ្តល់ជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕

ព័ត៌មានទាក់ទង