ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម ខេង ស៊ុម អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ អភិបាលស្រុក-ក្រុង ប្រធានក្រុមប្រឹក្សាស្រុក-ក្រុងទាំង៩ និងមន្ត្រីរាជការដែលរដ្ឋបាលស្រុក មេឃុំ មេភូមិ បានចូលរួមយ៉ាងច្រើនកុះករនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។