ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបុណ្យចម្រេីនព្រះជន្ម​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ ២០២៦

ថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦
លោក​ បឹង​ គឹមសឹង​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហរិញ្ញវត្ថុខេត្តបន្ទាយមានជ័យ​ និងជាអនុប្រធានកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមពិធីបុណ្យចម្រេីនព្រះជន្ម​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ គម្រប់៩០ យាងចូល៩១ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និងលោកជំទាវ​ នួម​ សុភ័ណ​ អនុប្រធាន​កត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​ និងលោកជំទាវ​ ជ័យ​ ណារី​ អ៊ុំ​រាត្រី​ មានការចូលរួមពូសំណាក់​ ឯកឧត្ដម​ លោកជំទាវ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ មន្ត្រីរាជការ​ គណៈអភិបាលរងខេត្ត​ ថ្នាក់ដឹកនាំមន្ទីរ​ អង្គ​ភាព​ ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមកាកបាទក្រហមឃុំ-សង្កាត់ អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជា យុវជន​ ស.ស.យ.ក​ យុវជនកាយរឹទ្ធ​ សិស្សានុសិស្ស​ តាជី-យាយជី​ ។

ព័ត៌មានទាក់ទង