នាថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញនៃ អ.គ.ហ. បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនសិក្ខាកាមជាមន្ត្រីរាជការកម្រិតវិក្រឹតការ សរុបប្រមាណ ២០០ នាក់។ ការចែករំលែកបទពិសោធន៍ ផ្តោតលើប្រធានបទចំនួន ៧ រួមមាន (ទី១) ទិដ្ឋភាពទូទៅនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - បទពិសោធន៍កម្ពុជា, (ទី២) ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (ទី៣) ការរៀបចំផែនការថវិកា និងផែនការយុទ្ធសាស្ត្រថវិកា, (ទី៤) សមាសធាតុនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា, (ទី៥) ឧបករណ៍វាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (ទី៦) ករណីសិក្សាក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលថ្នាក់ជាតិក្រោមជាតិ, និង (ទី៧) បទពិសោធន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃបណ្ដាប្រទេសដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD)។