ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្តយុទ្ធនាការ បញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃរដ្ឋបាលស្រុក និង អង្គភាពពាក់ព័ន្ធ
ថ្ងៃពុធ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ បានអញ្ជេីញចូលរួមកម្មវិធី “បញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃរដ្ឋបាលស្រុក និង អង្គភាពពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារ គ្រប់គ្រងគម្រោង FMIS និងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង រដ្ឋបាលស្រុក និង មន្រ្តីជំនាញជាង ៤០០ រូប។