ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចពិភាក្សាជាមួយតំណាងដៃគូអភិវឌ្ឍន៍ លើការរៀបចំរបាយការណ៍តាមដានត្រួតពិនិត្យ និង វាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ និង ការពង្រឹងប្រសិទ្ធភាពចំណាយសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៣

នាថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣, វេលាម៉ោង២ និង ៣០នាទីរសៀល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និង ជាអគ្គលេខាធិការនៃ អ.គ.ហ, អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចពិភាក្សាជាមួយតំណាងដៃគូអភិវឌ្ឍន៍ លើការរៀបចំរបាយការណ៍តាមដានត្រួតពិនិត្យ និង វាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ និង ការពង្រឹងប្រសិទ្ធភាពចំណាយសាធារណៈ។ កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមដោយតំណាងដៃគូអភិវឌ្ឍន៍មានជាអាទិ៍៖ សហភាពអឺរ៉ុប, ធនាគារពិភពលោក, រូបិយវត្ថុអន្តរជាតិ និង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។

ព័ត៌មានទាក់ទង