នាថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម តំណាង ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធាននាយករដ្ឋបាលហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ.,បានចូលរួមកិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភា ដែលសហការដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា, និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា, ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា, អគ្គលេខាធិការដ្ឋានរដ្ឋសភា, និងតំណាងអាជ្ញាធរសវនកម្មជាតិ។