នាព្រឹកថ្ងៃព្រហស្បតិ៍២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ខែមីនា ឆ្នាំ២០២៦
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឧ៌វាទ ក្នងឧ៌កាសអបអរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ»។ ឆ្លៀតក្នុងឧ៌កាសនេះផងដែរ លោកប្រធានបាន
លើកឡើងអំពីប្រវត្តិទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា និងការយកចិត្តទុកខ្ពស់ក្នុងការលើកកម្ពស់ស្ត្រី ពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងផ្តល់នូវមតិលើកទឹកចិត្ត និងមតិផ្តាំផ្ញើមួយចំនួនផងដែរ។
បន្ថែមពីនេះ លោកប្រធាន និងលោកស្រី បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក្នុងម្នាក់ៗ ក្រណាត់ផាមួង១ដុំ និងថវិកាផងដែរ។