ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈ​ប្រព័ន្ធ​ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ ២០២៦

ថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦
លោក​ បឹង​ គឹមសឹង​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈ​ប្រព័ន្ធ​ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងមានការអញ្ជេីញចូលរួមពីឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធានក្រុម​ប្រឹក្សាខេត្ត​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ លោក​ លោកស្រីអភិបាលរងខេត្ត​ លោកមេបញ្ជាការកងកម្លាំងអាវុធទាំង៣​ លោកប្រធាន​មន្ទីរអង្គភាពពាក់ព័ន្ធ​។
កិច្ចប្រជុំដើម្បីពិភាក្សាលើរបៀបវារៈចំនួន ៤ ដូចខាងក្រោម៖
១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។
២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។
៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។

ព័ត៌មានទាក់ទង