ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងដីសម្រាប់អនុវត្តកម្មវិធីសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ចគាំទ្រដល់ពលករខ្មែរអាយុច្រើនជាង ៤០ឆ្នាំ ត្រឡប់ពីប្រទេសថៃ” ដោយ ប្រើប្រាស់យន្តការរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការអញ្ជេីញចូលពីលោក អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញដែលពាក់ព័ន្ធ ។