ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ និងបទបង្ហាញស្តីពីការអនុវត្តថវិកាឆ្នាំ២០២៥របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែកុម្ភះ ឆ្នាំ ២០២៦

នាថ្ងៃពុធ ២កេីត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ គ.ស.២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ និងបទបង្ហាញស្តីពីការអនុវត្តថវិកាឆ្នាំ២០២៥របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាន និងក្រុមការងារថវិកាកម្រិតបច្ចេកទេស។

ព័ត៌មានទាក់ទង