នាថ្ងៃចន្ទ ១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និង ជាអគ្គលេខាធិការរង នៃ អ.គ.ហ., តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំបើកកិច្ចពិភាក្សាអំពីការដោះស្រាយបញ្ហាប្រឈម នៃការផ្ទេរប្រព័ន្ធគ្រប់គ្រង និង ប្រមូលចំណូល របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចំពោះកិច្ចអន្តរក្រសួងដោះស្រាយបញ្ហាប្រឈម នៃការផ្ទេរប្រព័ន្ធគ្រប់គ្រង និង ប្រមូលចំណូល របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។