ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំជាមួយអ្នកជំនាញការជាន់ខ្ពស់, អ្នកជំនាញការ, និងអ្នកជំនួយការបច្ចេកទេស របស់ធនាគារពិភពលោកប្រចាំកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សិក្សាស្តីពី “ ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ ២០២៤

នាថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤,

វេលាម៉ោង ៩:០០នាទីព្រឹក, ឯកឧត្ដម មាស សុខសេនសាន, រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយអ្នកជំនាញការជាន់ខ្ពស់, អ្នកជំនាញការ, និងអ្នកជំនួយការបច្ចេកទេស របស់ធនាគារពិភពលោកប្រចាំកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សិក្សាស្តីពី “ ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ” ព្រមទាំងកំណត់ពីជំហានបន្ទាប់ ដើម្បីជាផ្នែកមួយក្នុងការជំរុញការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។

ព័ត៌មានទាក់ទង