ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៤ ខែធ្នូ ឆ្នាំ ២០២៣

នារសៀលថ្ងៃច័ន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣

ឯកឧត្ដម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រុមការងារ FMIS និងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានានូវការផ្សារភ្ជាប់ផែនការថវិកាទៅនឹងអាទិភាពការងារក្នុងឆ្នាំ២០២៤ និងភាពប្រទាក់ក្រឡាគ្នារវាងផែនការសកម្មភាពរបស់អង្គភាពទាំងពីរ។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG)។

ព័ត៌មានទាក់ទង