ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំរួមស្តីពីវដ្តគម្រោងវិនិយោគសាធារណៈដែលបានរៀបចំឡើងដោយជំនាញការ ADB
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៦ ខែកុម្ភះ ឆ្នាំ ២០២៤

នាថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤
ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.), និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងចុងក្រោយនៃ គោលការណ៍ណែនាំរួមស្តីពីវដ្តគម្រោងវិនិយោគសាធារណៈ ដែលបានរៀបចំឡើងដោយជំនាញការ ADB។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងនៃ អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជន, និងធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ មន្ត្រីជំនាញនៃ អ.គ.ហ. និងទីប្រឹក្សានៃ ក.ស.ហ.វ.។

ព័ត៌មានទាក់ទង