ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំ គ.ហ.ស. ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែកុម្ភះ ឆ្នាំ ២០២៥

របាយការណ៍តាមដាន និង វាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យលទ្ធភាពពង្រឹងលំហហិរញ្ញវត្ថុសាធារណៈ ពង្រឹងប្រសិទ្ធភាពចំណាយ ជំរុញការអនុវត្តវិធានការចាំបាច់សម្រាប់អនុវត្តនូវប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលមានកម្មវិបាកផ្ទាល់ដល់ការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន។
នាថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ គ.ស. ២០២៥ វេលាម៉ោង ៩:០0នាទីព្រឹក ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំ គ.ហ.ស. ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក គ.ហ.ស. និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ កសហវ. និងគ្រប់អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត។

ព័ត៌មានទាក់ទង