ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័ បានអញ្ជេីញចូលរួមជាគណៈធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី
ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការ មនុស្សធម៌ប្រកបដោយសុវត្ថិភាពសម្រាប់ អ្នកស្ម័គ្រចិត្ត និងមានការអញ្ជេីញចូលពី លោក មុំ ភិរក្ស នាយករង នៃនាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា លោក ប៊ិក្ខុ ម៉ហាត អ្នកជំនាញផ្នែកអាវុធយុទ្ធភណ្ឌ លោក យ៉ុន បញ្ញាវ័ន្ត មន្ត្រីសហប្រតិបត្តិការចលនាកាកបាទក្រហម ICRC